សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2023 គឺជាសមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃឯកជន មិនប្រកាន់នយោបាយ និងមិនប្រកាន់សាសនា។ សមាគមមានបំណងសហការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយការអប់រំវិជ្ជាជីវៈ និងកិច្ចប្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងចិន។

សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ផ្តល់ឱកាសដល់ប្រជាពលរដ្ឋទាំងពីរភេទ ឬជនបរទេសដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានសិទ្ធអាចចូលជាសមាជិកបាន ហើយសមាជិកមានបីប្រភេទគឺ សមាជិកស្ថាបនិក សមាជិកសកម្ម និងសមាជិកកិត្តិយស។ បច្ចុប្បន្ននេះ សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន មានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ហើយកំពុងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងវិស័យអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ។ សកម្មភាព និងគម្រោងសំខាន់ៗរបស់សមាគម
- ១.សិក្ខាសាលាអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ: សមាគមផ្តួចផ្តើមសិក្ខាសាលាមួយចំនួន ដែលត្រូវបានរៀបចំដោយអ្នកជំនាញទាំងក្នុង និងក្រៅប្រទេស ដើម្បីចែករំលែក និងអភិវឌ្ឍបទពិសោធន៍នៅក្នុងវិស័យការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
- ២.គម្រោងបញ្ជូនសិស្សទៅបណ្តុះបណ្តាលនៅប្រទេសចិន: ដើម្បីជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងបង្កើនសមត្ថភាពសិស្សកម្ពុជា សមាគមនឹងបន្តរបញ្ជូនសិស្សទៅបណ្តុះបណ្តាលនៅប្រទេសចិន ដោយមានការសហការជាមួយវិទ្យាស្ថាន និងមជ្ឈមណ្ឌលបច្ចេកទេសនៅចិន។
- ៣.ការរួមបញ្ចូលយុវជនក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកវិទ្យា: ក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ការបណ្តុះបណ្តាលយុវជនឱ្យមានជំនាញបច្ចេកវិទ្យា គឺមានសារ:ខាន់ណាស់។ សមាគមមានគំរោងរៀបចំកម្មវិធី និងវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីពង្រឹងជំនាញទាំងនេះ។
- 4. កិច្ចសហការជាមួយសាលា និងមជ្ឈមណ្ឌលបច្ចេកទេសក្នុងស្រុក: សមាគមបានចូលរួមក្នុងការសហការជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបច្ចេកទេសនៅក្នុងស្រុក ដើម្បីលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា។







