អំពីសមាគម
សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិន ដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2023 គឺជាសមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃឯកជន មិនប្រកាន់នយោបាយ និងមិនប្រកាន់សាសនា។ សមាគមមានបំណងសហការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីផ្សព្វផ្សាយការអប់រំវិជ្ជាជីវៈ និងកិច្ចប្លាស់ប្តូរបទពិសោធន៍រវាងកម្ពុជា និងចិន។
Mission

បេសកកម្ម

  • ១. ​សហការជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
  • ២. លើកកម្ពស់ការអនុវត្តកាតព្វកិច្ចរបស់ធុរៈកិច្ចជន តាមរយៈសកម្មភាពពាណិជ្ជកម្មស្របច្បាប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
  • ៣. ចែករំលែកបទពិសោធន៍ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ តាមរយៈសិក្ខាសាលា និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
  • ៤. ជួយជំរុញសេដ្ឋកិច្ចជាតិ ដោយលើកកម្ពស់ការអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។
  • ៥. បង្កើតបណ្ណាល័យធនធានឌីជីថលសម្រាប់ការអប់រំវិជ្ជាជីវៈ ដោយបង្កើតវេទិកាឌីជីថលដែលបានបញ្ជាក់ស្តង់ដារ ដើម្បីផ្ដល់នូវវគ្គសិក្សាអនឡាញ និងធនធានសម្រាប់គ្រូ សិស្ស បុគ្គលិកសហគ្រាស និងផ្ដល់វិញ្ញាបនបត្រពីមហាវិទ្យាល័យវិជ្ជាជីវៈចិន និងឱកាសសម្រាប់ការបន្តរកាសិក្សាថ្នាក់បរិញ្ញាបត្រ។
Mission

ទស្សនៈវិស័យ

ទស្សនៈវិស័យរបស់សមាគម គឺ:
  • បង្កើតក្របខណ្ឌរឹងមាំសម្រាប់ការអប់រំវិជ្ជាជីវៈដែលមានអត្ថប្រយោជន៍ទាំងកម្ពុជា-ចិន និងប្រទេសនាៗ។
  • បង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរការយល់ដឹង និងជំនាញវិជ្ជាជីវៈ។
  • ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ និងចម្រើនរបស់កម្ពុជា តាមរយៈការបណ្តុះបណ្តាល និងការអប់រំវិជ្ជាជីវៈដែលមានគុណភាព។
First Image
Second Image
Mission

ទស្សនៈនាពេលអនាគត

  • ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននាពេលអនាគត សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិនមានគម្រោងបន្ថែមសកម្មភាព និងគម្រោងថ្មីៗ ដើម្បីបន្តសមធម៌ និងការរីកចម្រើននៃវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ កិច្ចសហការជាមួយរាជរដ្ឋាភិបាល និងអង្គការអន្តរជាតិនានា នឹងត្រូវបានពង្រឹងបន្ថែម ដើម្បីធានាការអភិវឌ្ឍន៍ធនធានមនុស្សដែលមានគុណភាព និងភាពចម្រុះ។
  • តាមរយៈការចូលរួមដ៏សកម្ម និងការគាំទ្រការអភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈកម្ពុជា-ចិនកំពុងចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកំពស់ជំនាញវិជ្ជាជីវៈដល់សហគម និង និងធ្វើឲ្យជីវ:ភាពប្រជាជនកាន់តែល្អប្រសើ ដែលជាចលករមួយជួយជំរុញសេដ្ឋកិច្ច និង សង្គមកម្ពុជាកាន់តែរើកចំរើន។
Image with Shadow
បច្ចុប្បន្ននេះ ការិយាល័យកណ្តាលរបស់សមាគមស្ថិតនៅរាជធានីភ្នំពេញ ហើយកំពុងចូលរួមសកម្មនៅក្នុងវិស័យអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ កន្លងមក សមាគមបានសហការជាមួយមហាវិទ្យាល័យ Chongqing Water Resources and Electric Engineering College ក្នុងការបញ្ជូនសិស្ស និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល១ខែ សម្រាប់អ្នកគ្រប់គ្រងជាន់ខ្ពស់ក្នុងឧស្សាហកម្មត្រួតពិនិត្យ និងបន្សុទ្ធបរិស្ថានទឹកនៅកម្ពុជា។ តាមរយៈសកម្មភាពនានារបស់សមាគម នឹងចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្ពោះទៅកាន់គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបន្តកិច្ចសហការ និងបង្កើនចំណងមិត្តភាពរវាង កម្ពុជា-ចិន ជានិរន្តរភាព។
Second Image
សមាគមផ្លាស់ប្តូរការអប់រំវិជ្ជាជីវៈ កម្ពុជា-ចិន មានរចនាសម្ព័ន្ធសមាគមដ៏រឹងមាំដែលរួមមាន សន្និបាត ប្រធាន គណៈកម្មការ និងសមាជិកមកពីផ្នែកផ្សេងៗគ្នា។ សមាគមនេះស្វាគមន៍សមាជិកគ្រប់រូបដោយគ្មានការរើសអើង ភេទ ឬជាតិសាស្ត្រទេ និងផ្តល់ឱកាសសមស្របសម្រាប់គ្រប់គ្នាដែលចូលរួម។ រចនាសម្ព័ន្ធនេះធានាឱ្យមានការគ្រប់គ្រងមានប្រសិទ្ធភាព ដែលមានតួនាទីសំខាន់ក្នុងការលើកស្ទួយការអប់រំវិជ្ជាជីវៈរបស់កម្ពុជា និងចិន។

© 2024 by CCVEEA